(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៤ករណី ឃាត់ខ្លួនជនសង្ស័យ ៤៨នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៧ករណី ឃាត់ខ្លួន១៨នាក់
* ករណីប្រើប្រាស់១០ករណី ឃាត់ខ្លួន២២នាក់
* ⁠ករណីជួញដូរ៤ករណី ឃាត់ខ្លួន៧នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៣០១ករណី ឃាត់ខ្លួន៥៥៣៦នាក់ (ស្រី៤២៧នាក់)៕