(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្ដីណែនាំស្ដីពីវិធានការ ក្នុងការចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានដាក់ចេញការណែនាំចំនួន៤ចំណុច ក្នុងនោះរួមាន៖

*ទី១៖ ការប្រើប្រាស់ឧបករណ៍ធ្វើតេស្ដ
*ទី២៖ អំពីរបៀបក្នុងការធ្វើតេស្ដ
*ទី៣៖ អំពីការបញ្ជាក់លទ្ធផលតេស្ដ
*ទី៤៖ ចំណាត់ការចំពោះអ្នកវិជ្ជមានសារធាតុញៀន។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖