(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ផែនការនៃការកម្ចាត់ក្រុមហាម៉ាសរបស់អ៉ីស្រាអែល ដែលមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងពីសំណាក់ លោកនាយករដ្ឋមន្ត្រី Netanyahu នោះ គឺជាភាពចាំបាច់ ដែលមេដឹកនាំប្រទេសមួយនេះត្រូវធ្វើដើម្បីការពារប្រទេសរបស់ខ្លួន។ ការការពារប្រទេសពីការគំរាមកំហែងពីអ្នកមានបំណងចង់កម្ចាត់ ឬគំរាមកំហែងដល់ប្រទេស និងប្រជាជនខ្លួនរបស់អ៉ីស្រាអែលនេះ គឺស្របទៅនឹងទ្រឹស្ដីនយោបាយនៃការដឹកនាំរដ្ឋ។ ការថ្លែងរបស់លោកបណ្ឌិត ស៊ឺន សំ ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាខាងក្រោមដូចតទៅ៖