(ភ្នំពេញ)៖ ការបោះឆ្នោតអនុបវាទរបស់អាមេរិក នៅក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បាននាំឲ្យស្ថាប័នអន្តរជាតិនេះ អាចអនុម័តលើ ការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា។ នេះជាសកម្មភាពថ្មីមួយដែលពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំង ព្រោះកន្លងមកអាមេរិកតែងតែឈរលើជំហរគាំទ្រការសម្រេចចិត្តរបស់ អ៉ីស្រាអែលជានិច្ច។

យ៉ាងណាមិញបើតាមលោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានសភាពការនយោបាយជាតិ និងអន្តរជាតិ, សកម្មភាពរបស់សហរដ្ឋអាមេរិកនៅពេលនេះ គឺគ្រាន់តែដើម្បីឱ្យពិភពលោកស្ងប់ចិត្តបន្តិចតែប៉ុណ្ណោះ។ តែបើមើលមែនទែនទៅ សហរដ្ឋអាមរិក នៅតែបន្តការពារអ៉ីស្រាអែលដដែល។ ការបញ្ជាក់របស់ លោក ម៉ារ យ៉ារិទ្ធិ បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចសម្ភាសន៍ដូចតទៅ៖