(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា មានកត្តា២ចំណុចចម្បង ដែលអាចបង្ខំឲ្យអាមេរិក ព្រមជំទាស់អ៉ីស្រាអែល ជុំវិញគម្រោងវាយប្រហារដោយទ័ពជើងគោកដាក់ទីក្រុង Rafah។ ការជំទាស់នេះ ក៏មិនមែនជាការបង្ខំឲ្យអ៉ីស្រាអែលត្រូវតែឈប់វាយប្រហារនោះដែរ ដូច្នេះបើទោះបីជាអាមេរិកមិនបង្ហាញការគាំទ្រដល់អ៉ីស្រាអែលដូចមុន ក៏មិនប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងនៃប្រទេសទាំងពីរឡើយ។ ការបញ្ជាក់របស់លោកបណ្ឌិត ស៊ឺន សំ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តសូមទស្សនិកជន ទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៖