(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសារលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើសារអបអរសាទរ និងជូនពរសម្តេច នាឱកាសដែលព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

នៅក្នុងលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមានខ្លឹមសារដូចនេះថា ខ្ញុំបានទទួលរួចហើយនូវសារលិខិតរបស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានប្រសិទ្ធពរជ័យជូនខ្ញុំ និងភរិយា ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជៅ និងពាក្យពេចន៍ប្រកបដោយអត្ថន័យដ៏កក់ក្តៅ និងសព្ទសាធុការពរជ័យដល់រូបខ្ញុំ និងភរិយា ក្នុងឱកាសព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងរូបខ្ញុំជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសប្រពៃថ្លៃថ្លានេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្ដី ជ័យមង្គលគ្រប់ប្រការដល់ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រ សូមបានប្រកបនឹងព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិតសម្តេចវិបុលសេនាភក្តី សាយ ឈុំ៖