(ភ្នំពេញ)៖ សាលាសង្កាត់ទួលសង្កែទី១ ក្រោមការដឹកនាំដោយលោកស្រី រាជ ផាវឿន ជាចៅសង្កាត់ នៃសាលាខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដួចផ្ដើមប្រារពពិធីបុណ្យសាមគ្គីរីករាយ ទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ដើម្បីបួងសួងសុំពរជ័យ សេចក្ដីសុខបវរមហាប្រសើរពីទេព្ដារក្សាឆ្នាំថ្មី។

លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ សូមនិមន្ដ យាង និងគោរពអញ្ជើញ ទ្រង់ សម្ដេច ឯកឧត្តម លោកជំទាវ លោក-លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ មេត្តាចូលរួមក្នុងពិធីបុណ្យនេះឲ្យបានអធិកអធមបំផុត ដើម្បីទទួលផល្លាអានិសង្ស ដោយកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនកុំបីអាក់ខានឡើយ។

អ្នកផ្ដើមបុណ្យ ជាក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ មេភូមិរង សមាជិកភូមិ នាយប៉ុស្ដិ៍ នាយរងប៉ុស្ដិ៍ មន្ត្រីនគរបាលប៉ុស្ដិ៍ មន្ត្រីជំនួយការរដ្ឋបាលសង្កាត់ គណៈកម្មការផ្សារទួលសង្កែ គណៈកម្មការវត្តទាំង២ នាយក នាយិកា នាយករង លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាទាំង២ និងមេហាសិបខ្នង មេហាសិបខ្នងរង នៃភូមិទាំង៦ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដួចផ្ដើមប្រារពពិធីបុណ្យសាមគ្គីរីករាយ ទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ដើម្បីបួងសួងសុំពរជ័យ សេចក្ដីសុខបវរមហាប្រសើរពីទេព្ដារក្សាឆ្នាំថ្មី។

សម្រាប់កម្មវិធីបុណ្យ វេលាម៉ោង១៥៖០០នាទីរសៀល ជួបជុំពុទ្ធបរស័ទ្ធទាំងអស់ នៅសាលាសង្កាត់ទួលសង្កែទី១ ខាងលិចផ្សារទួលសង្កែ ហៅផ្សារតូច ដើម្បីរៀបចំគ្រឿងសក្ការៈបូជាព្រះរតនៈត្រៃ នមស្សកា សមាទានសីល ចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម្មទេសនា។

លុះព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឆ្នាំដដែល វេលាម៉ោង៧៖៣០នាទីព្រឹក ជួបជុំពុទ្ធបរស័ទ្ធជិតឆ្ងាយ រៀបចំគ្រឿងសក្ការៈ ភត្តាហារ និងបរិក្ខានានា និងដល់ម៉ោង៨៖០០នាទីព្រឹក នមស្សកាថ្វាយព្រះរតនត្រៃយ៍ សមាទានសីល វេភត្តាហារព្រគេនព្រះសង្ឃ ហើយនឹងដល់ម៉ោង៩៖៣០នាទីព្រឹក ពហូទេវាដារឆ្លង និងនិមន្ដព្រះសង្ឃចំនួន ១០០អង្គ (គោចរបិណ្ឌបាត)៕