(ភ្នំពេញ)៖ ក្នុងនាមតំណាងឲ្យប្រទេសកម្ពុជាលោក ពីជិត សិរីរិទ្ធ អគ្គនាយកក្រុមហ៊ុន រួមទាំងគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុន អវី.ខ្លីប មេឌា ឯ.ក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានរៀបចំទទួល បដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ជាមួយក្រុមការងារសមាគមកីឡាដ្រូនភ្លើង របស់ប្រទេសថៃ។

ក្រុមហ៊ុន អវី.ខ្លីប មេឌា ឯ.ក បាននាំយកនូវទស្សនីយ៍ភាពការបង្ហោះដ្រូន ភ្លើងពី (Drone Show) ប្រមាណជាង៤០០គ្រឿង នៅលើអាកាសដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាយើង មកចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍ Vattanac All In - Krud Kun Khmer រៀបចំឡើងដោយ ក្រុមហ៊ុន វឌ្ឍនៈប៊្រូវើរី ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៣០~៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងបរិវេនគម្រោងអភិវឌ្ឍន៍ វឌ្ឍនៈវើល ផ្លូវលេខ១១៤ ភូមិបោះអង្គាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការទំនាក់ទំនងនាំយកនូវការបង្ហោះដ្រូនភ្លើងពី (Drone Show) មកដល់ប្រទេសកម្ពុជា គឺដើម្បីបង្ហាញដល់ប្រជាពលរដ្ឋខ្មែរយើង បានឃើញពីភាពអស្ចារ្យលើវិស័យបច្ចេកវិទ្យាក្នុងការបង្ហោះដ្រូនភ្លើងប្រមាណជាង៤០០គ្រឿង នៅលើអាកាស បង្កើតជារូបភាពផ្សេងៗបានយ៉ាងស្រស់ស្អាតផងដែរ៕