(ភ្នំពេញ)៖ នៅរយៈពេលចុងក្រោយនេះយើងបានឃើញពីភាពតានតឹង រវាងអាមេរិក និងអ៊ីស្រាអែល បានកើតឡើងខ្លាំងទៅៗពាក់ព័ន្ធនឹងគម្រោងវាយប្រហារតាមផ្លូវគោក លើទីក្រុង Rafah។ ដោយអាមេរិកមិនគាំទ្រឡើយចំពោះការវាយប្រហារតាមផ្លូវគោក ដោយសារតែបញ្ហាមនុស្សធម៌ដែលអាចកើតមានលើជនស៊ីវិល ខណៈអ៊ីស្រាអែលមិនគិតបែបនេះឡើយ។ មិនតែប៉ុណ្ណោះអាមេរិក ថែមទាំងបានបោះឆ្នោតអនុប្បវាទ ទុកឲ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ អាចអនុម័តលើការ អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សាថែមទៀតផង។

ដូច្នេះតើការខ្វែងគំនិតគ្នាលើការវាយប្រហារក្រុង Rafah នេះអាចបង្ករឲ្យរង្គោះរង្គើដល់ទំនាក់ទំនងរវាងអាមេរិក និងអ៊ីស្រាអែលកម្រិតណាដែរ?

វាគ្មិនដែលនឹងមកបកស្រាយលើប្រធានបទនេះមានចំនួន២រូបគឺ៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានសភាពការណ៍នយោបាយអន្តរជាតិ និង លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ដើម្បីជ្រាបកាន់តែច្បាស់សូមរង់ចាំតាមដានទស្សនាកិច្ចពិភាក្សា Fresh Talk នៅម៉ោង៦ល្ងាចថ្ងៃសៅរ៍នេះ!