(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលព្រះអង្គព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងសម្តេចជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្រ្តី។

សម្តេចសូមលំឱនកាយលើកអញ្ជលីប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបីទេវតាឆ្នាំថ្មី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះរាជតេជបារមី នៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ សូមតាមជួយបីបា បីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព ការពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួន រាជបញ្ញាញាណភ្លឺថ្លា ព្រះរាជជន្មាយុយឺនយូរ ដើម្បីបន្តព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជូនជាតិមាតុភូមិអង្គរ ដ៏បវររុងរឿង រុងរឿងនៃយើង៕

ខាងក្រោមនេះជាសារលិខិតសម្តេចវិបុលសេនាភក្តី សាយ ឈុំ៖