(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញប្រកាសព័ត៌មានបញ្ជាក់ថា មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនឹងចាប់បើកដំណើរការជាសាធារណៈនៅខេត្តកំពង់ធំ នាពេលឆាប់ៗខាងមុខ ក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការ JICA របស់ជប៉ុន។

មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនេះ គឺផ្ដល់ការអប់រំ ផ្សព្វផ្សាយបន្តដល់សាធារណជនតាមរយៈសិស្ស និស្សិត និងព្រះសង្ឃនៅតាមគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស។ ម្យ៉ាងទៀត ក៏បើកឱ្យសិស្ស និស្សិតចូលសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមពីការបោះឆ្នោតនៅកម្ពុជាផងដែរ៕

ខាងក្រោមនេះសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖