(ចិន)៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ចាវ ឡឺជឺ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០៤ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូធ្វើដំណើរទៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន ដើម្បីចូល​រួម​ចូល​រួមវេទិកាបូអាវប្រចាំឆ្នាំ តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវ​សម្រាប់អាស៊ី។

វេទិកាបូអាវ ប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមីនានេះ នៅខេត្តហៃណាន ប្រទេសចិន ដោយមានភ្ញៀវកិត្តិយសចូលរួមប្រមាណ ២,០០០នាក់ មកពីប្រទេស និងតំបន់ចំនួន៦០ ហើយអ្នកកាសែត ១,១០០នាក់ មកពី ៤០ប្រទេស និង​តំបន់ចូលរួមផងដែរ៕