(ភ្នំពេញ)៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ជម្រាបប្រាប់ទៅម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ថា ការចេញបណ្ណសារព័ត៌មានឆ្នាំ២០២៤ មានការយឺតយ៉ាវដោយសារក្រសួងត្រូវកែសម្រួលប្រព័ន្ធចុះឈ្មោះឱ្យស្របជាមួយថ្នាល verify.gov.kh ដើម្បីបំពាក់ QR កូដ ដែលទទួលស្គាល់ជាផ្លូវការនៅលើបណ្ណសារព័ត៌មាន ឆ្នាំ២០២៤។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួនក្រសួងព័ត៌មាន បានបញ្ជាក់ថា ដើម្បីសម្រួលដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន ដែលមិនទាន់ទទួលបានបណ្ណសារព័ត៌មាន ឆ្នាំ២០២៤ ក្រសួងព័ត៌មាន អនុញ្ញាតឱ្យបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ដោយស្វ័យប្រវត្តិចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ពេលទទួលបានបណ្ណសារព័ត៌មានឆ្នាំ២០២៤៕

ខាងក្រោមនេះជាសេក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន៖