(ចិន)៖ តមតាមការអញ្ជើញរបស់ លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ហើយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោកអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង ICRC លើវិស័យកិច្ចសហប្រតិបត្តិការមួយចំនួនដែលអាចធ្វើទៅបាន រួមទាំង ជំនួយមនុស្សធម៌អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីនិន្និការសេដ្ឋកិច្ចតំបន់ផងដែរ៕