(ភ្នំពេញ)៖ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ដើម្បីកាត់បន្ថយការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យនៅក្នុងសាច់រឿង ឬបទចម្រៀង វាចាំបាច់ណាស់ដែលអ្នកនិពន្ធ ត្រូវតែគិតជាមុនសិន។ គិតមុនសិន គឺក្រៅតែពីទទួលបានភាពសប្បាយរីករាយហើយ តើអ្នកទស្សនា ឬស្ដាប់ នឹងអាចទទួលបានអ្វីមកទៀត? អាចជាចំណេះដឹង ឬក៏ត្រឹមពាក្យពេជន៍មិនសមរម្យ ដែលនាំឲ្យក្មេងជំនាន់ក្រោយទទួលរងនូវឥទ្ធិពលអវិជ្ជមានមកវិញ? ការលើកឡើងរបស់អ្នកទស្សនវិទ្យាបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍មុន។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចសម្ភាសន៍ខាងក្រោមដូចតទៅ៖