(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ឃាត់ខ្លួនជនសង្ស័យ ៥២នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៩ករណី ឃាត់ខ្លួន២២នាក់
* ⁠ករណីប្រេីប្រាស់៨ករណី ឃាត់ខ្លួន២៤នាក់
* ⁠ករណីជួញដូរ៤ករណី ឃាត់ខ្លួន៥នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២១១៩ករណី ឃាត់ខ្លួន៥១០៧នាក់ (ស្រី៣៨៤នាក់)៕