(ភ្នំពេញ)៖ ក្នុងឱកាសខួប១០ឆ្នាំនៃការបង្កើតក្រុមមេធាវី ស៊ីភីអេច (CPH LAW GROUP) ក្រុមមេធាវី ស៊ីភីអេច បានចងក្រងនូវប្រវត្តិ និងសមិទ្ធផលរយៈពេល១០ឆ្នាំរបស់ក្រុមមេធាវី ស៊ីភីអេច ដែលបានរៀបរាប់អំពីប្រវត្តិ បេសកកម្ម ចក្ខុវិស័យ និងគុណតម្លៃ សេវាកម្ម រចនាសម្ព័ន្ធនៃក្រុមមេធាវី និងសមិទ្ធផលនានា ចាប់តាំងពីឆ្នាំ២០១៣មក ហើយបានបោះពុម្ពឡើង ដើម្បីចែកជូនសមាជិកក្រុមមេធាវី និងអតិថិជន ទុកជាអនុស្សាវរីយ៍។

គូសបញ្ជាក់ផងដែរថា ក្រុមមេធាវី ស៊ីភីអេច ត្រូវបានបង្កើតឡើង ក្នុងអំឡុងឆ្នាំ២០១៣ ដោយលោកមេធាវី ចេង ប៉េងហាប់ ដែលដើមឡើយជាការិយាល័យមេធាវី ស៊ីភីអេច និងសហការី មានសមាជិកចំនួន ២រូប ហើយបច្ចុប្បន្នបានប្រែក្លាយជាក្រុមមេធាវី ស៊ីភីអេច (CPH LAW GROUP)ដែលមានសមាជិកចំនួនប្រមាណ ៦០រូប និងកំពុងផ្តល់សេវាកម្មផ្នែកច្បាប់យ៉ាងទូលំទូលាយជូនអតិថិជនជាតិ និងអន្តរជាតិ ព្រមទាំងបានទទួលការកោតសរសើរ ក្នុងនាមជាក្រុមមេធាវីដែលឈានមុខមួយ ដែលឈរលើគោលការណ៍ «អតិថិជនជាអាទិភាព» នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

គិតមកទល់ពេលនេះ ក្រុមមេធាវី ស៊ីភីអេច មានការិយាល័យចំនួន ២ ដោយការិយាល័យកណ្តាល ស្ថិតនៅរាជធានីភ្នំពេញ មានអាសយដ្ឋាន អគារ C7 The Fortune Tower គម្រោង ដឺ អូឡាំព្យា ស៊ីធី ជាន់ទី១៩ បន្ទប់លេខ១៩០៥ ផ្លូវលេខ១៨២ កែវផ្លូវលេខ ១៦១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងការិយាល័យសាខា ស្ថិតនៅខេត្តព្រះសីហនុ មានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕