(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន វី.ស៊ី.អេ.ធី ប្រឹហ្វេសិនណល ខនសាល់ធេន សហការជាមួយ ក្រុមហ៊ុនមេធាវី លីហ្គលត្រាស់ បានចុះអនុសារណៈយោគយល់គ្នា ក្នុងគោលបំណងជំរុញការផ្តល់សេវា​ និងការគាំទ្រផ្នែកជំនាញបច្ចេកទេស​នៅក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នា និងបង្កើនប្រសិទ្ធភាព ទំនុកចិត្ត ជាមួយនឹងទំនួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាកម្មជូនអតិថិជន ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វី.ស៊ី.អេ.ធី ប្រឹហ្វេសិនណល ខនសាល់ធេន ឯ.ក គឺជាក្រុមហ៊ុនផ្តល់សេវាកម្មវិជ្ជាជីវៈពន្ធដារ ប្រឹក្សាយោបល់ធុរៈកិច្ច ការចុះបញ្ជីគម្រោងវិនិយោគ បើករោងចក្រ សំណង់អាគារពាណិជ្ជកម្ម ប្រកាសពន្ធប្រចាំខែ និង ប្រចាំឆ្នាំ ដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រ និងការទទួលស្គាល់ពីអតិថិជនយ៉ាងច្រើនទាំងក្នុងនិងក្រៅប្រទេស។

បច្ចុប្បន្ន ក្រុមហ៊ុន វី.ស៊ី.អេ.ធី ប្រឹហ្វេសិនណល ខនសាល់ធេន ឯ.ក មានអាសយដ្ឋានស្នាក់ការកណ្តាលរបស់ខ្លួនស្ថិតនៅ ដឹ អូឡាំព្យា ស៊ីធី ផ្ទះលេខ S5-33 ផ្លូវហ្វ័រធូន សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ និងសាខាខេត្តព្រះសីហនុស្ថិតនៅ ភូមិ ២ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។