(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង អមដំណើរដោយលោកអភិបាលក្រុងកំពង់ឆ្នាំង និងក្រុមការងារ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារនាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ៥គ្រួសារនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ក្រុមការងារដែលបាននាំយកអំណោយទៅផ្ដល់ជូនពលរដ្ឋក្រីក្រខាងលើនេះ បានឱ្យដឹងថា ក្រុមគ្រួសារប្រជាពលរដ្ឋដែលត្រូវបានទទួលអំណោយរួមមាន៖

ទី១៖ ឈ្មោះ អ៊ុន ចាន់ថា ភេទស្រី អាយុ៤២ឆ្នាំ នៅភូមិផ្សារឆ្នាំង ជាស្រ្តីមេម៉ាយ មានកូន៤នាក់ ក្នុងបន្ទុក ក្នុងនោះមានកូនម្នាក់មានជំងឺប្រចាំកាយ
ទី២៖ ឈ្មោះ សឿ សុថារី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងបី មានកូន៤នាក់ ក្នុងបន្ទុក ប្ដីកំពុងជាប់ពន្ធធនាគារ
ទី៣៖ ឈ្មោះ ឡា ថាវី ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិផ្សារឆ្នាំង មានកូន៤នាក់ ក្នុងបន្ទុក ប្ដីកំពុងជាប់ពន្ធធនាគារ
ទី៤៖ ឈ្មោះ សួន ពេជ្រ ភេទស្រី អាយុ៦៥ឆ្នាំ នៅភូមិផ្សារឆ្នាំង មានកូន៥នាក់ ជាស្ត្រីមេម៉ាយចាស់មានជំងឺប្រចាំកាយ
និងទី៥៖ ឈ្មោះ សួ រិទ្ធ ភេទប្រុស អាយុ៧១ឆ្នាំ នៅភូមិផ្សារឆ្នាំង មានកូន៥នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់កម្លាំងពលកម្ម មិនអាចមកខ្លួនឯងបានឱ្យគ្រួសារមកទទួលជំនួស។

អំណោយទាំងអស់ខាងលើនេះរួមមាន៖ អង្ករចំនួន១២៥គីឡូក្រាម ទឹកត្រី៥យួរ ទឹកស៊ីអ៉ីវ៥យួរ ត្រីខ៥យួរ មី៥កេស មុង៥ រួមនឹងថវិកាមួយចំនួន។

អាជ្ញាធរសង្កាត់កំពង់ឆ្នាំង និងប្រជាពលរដ្ឋក្រីក្រទាំង៥គ្រួសារ បានសូមថ្លែងអំណរគុណយ៉ាងជា្រលជ្រៅដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានយកចិត្តទុកដាក់ និងដឹងអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយបានផ្ដល់ជាអំណោយដល់ពួកគាត់ និងបានជួយសម្រាលនូវទុក្ខលំបាកក្នុងគ្រួសាររបស់ពួកគាត់។

ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតទាំង៥គ្រួសារខាងលើនេះ សូមគោរពជូនពរសម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមការងារសូមមានសុខភាពល្អអាយុយឺនយូរ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសឱ្យមានភាពសំបូរសប្បាយតទៅថ្ងៃអនាគត៕