(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តី ជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.)។

ក្រសួងប្រកាសថា សូមបងប្អូនកម្មករនិយោជិត អញ្ជើញទៅសាលាខណ្ឌដង្កោ ដែលមានអាសយដ្ឋាន ផ្លូវ២១៧ ភូមិថ្មី សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ នេះតទៅតាមបញ្ជីឈ្មោះ និងលេខរៀង ដែលក្រសួងនឹងបិទនៅសាលាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៣ ខែមីនាមុនបើកផ្តល់។

សូមបងប្អូនកម្មករនិយោជិត យកមកជាមួយនូវឯកសារ ដូចខាងក្រោម៖
១. ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ និយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន

២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក៖
* លោក ទូច សុទ្ធមុត ០១២ ៨០៧ ៩០៧
* លោក មុំ បូណា ០៩២ ៥០០ ៦៣៤