(ភ្នំពេញ)៖ ក្រុមអ្នកជំនាញកម្ពុជា-ចិន បានរៀបចំកិច្ចសន្ទនាវិទ្យាសាស្ត្រ «ទស្សនៈ កម្ពុជាចំពោះការរះឡើងវិញរបស់ចិន ក្នុងបណ្តាញផ្សព្វផ្សាយសកល។

កិច្ចសន្ទនានេះរៀបចំឡើងដោយទីស្នាក់ការទូទៅប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក នៃអគ្គនាយកស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន និងក្រោមការសម្របសម្រួលដោយរាជបណ្ឌិត្យសភាកម្ពុជា នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញ។

ថ្លែងក្នុងឱកាសបើកកិច្ចសន្ទនាលោកបណ្ឌិតភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថាដោយបញ្ជាពីការរីកចម្រើនរបស់ប្រទេសចិន ៣ចំណុចរួមមាន៖

ទី១៖ នយោបាយការបរទេសនយោបាយការបរទេសបានគ្របដណ្ដប់នៅលើឆាកអន្តរជាតិ បង្ហាញអំពីភាពរឹងមាំរបស់ខ្លួន អំពីខ្សែក្រវាត់ និងផ្លូវ ដែលជានយោបាយមួយបង្ហាញឱ្យពិភពលោកបានដឹងថា «អ្នកផ្តួចផ្តើមគំនិតហើយធ្វើ មិនមែនគ្រាន់តែថា ហើយមិនធ្វើនោះទេ»

ទី២៖ លោកបានឱ្យនិយមន័យថាផ្ទាល់ខ្លួនថា ទីណាមានពន្លឺ គឺទីនោះមានប្រជាជនចិន ប្រជាជនចិន បានគ្របដណ្ដប់សឹងតែគ្រប់ទីកន្លែងនៅលើពិភពលោក ពិភពលោក ត្រូវការសេចក្តីសុខ ការរីកចម្រើ ដូច្នេះ ដូច្នេះប្រជាជនចិន កំពុងតែចាក់ចូលនូវវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់របស់ចិន កាន់តែច្រើននៅលើពិភពលោកដ៏អស្ចារ្យនេះ។

ទី៣៖ សង្គមទាំងអស់តែងតែទទួលបាននូវការយកចិត្តទុកដាក់អំពីចិន ពិសេសម្ហូបអាហារតែម្តង ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅលើទីផ្សារកម្ពុជា។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ការផ្សព្វផ្សាយសកលពីការរះឡើងវិញរបស់ចិន គឺស្របទៅនឹងទស្សនមួយថា សទវត្សនេះ ជាសតវត្សរបស់អាស៉ី។ ខណៈប្រទេសចិន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៉ី ជិនពីង ប្រទេសចិន បានរីកសាយភាយកិត្តិនាមរបស់ខ្លួននៅលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងតំបន់អាស៉ីទាំងមូល តែងតែគាំទ្រនូវវប្បធម៌របស់ចិន ដែលបានចាក់ដ៏ជ្រៅនៅក្នុងទ្វីបអាស៉ី។

លោកបណ្ឌិត បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា-ចិន មានប្រវត្តិជាយូរមកហើយ ដោយបានកើតទ្បើងពីមេដឹកនាំគ្រប់ជំនាន់។ កិច្ចពិភាក្សានៅក្នុងឱកាសនេះមានសារៈសំខាន់ ដើម្បីឆ្លុះបញ្ចាំងនូវការរីកចម្រើនយ៉ាងរហ័សរបស់ទំនាក់ទំនងកម្ពុជា-ចិន និងជាការរួមចំណែកមួយដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ដោយឡែកលោកស្រី ឡាវ លី នាយករងនៃទីស្នាក់ការទូទៅប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិកនៃអគ្គនាយកស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន បានថ្លែងថា នៅឆ្នាំ២០២៤នេះ គឺជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិន និងកម្ពុជា» និងខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

លោកស្រីបានបញ្ជាកើថា ត្រង់ចំណុចនេះសង្ឃឹមថា អាចប្រើចំណុចខ្លាំង និងតួនាទីជាស្ពាននៃប្រព័ន្ធផ្សព្វផ្សាយ ដើម្បីរៀបចំបង្កើតកម្មវិធីវប្បធម៌មួយចំនួនដែលមានខ្នាតតូច និងគុណភាពខ្ពស់។ ជាឧទាហរណ៍ យើងកំពុងរៀបចំផែនការផលិតភាពយន្តឯកសារពិសេស មួយអំពីកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្នុងការជួសជុលវត្ថុបុរាណសម័យអង្គរ ដោយណែនាំពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍របស់ «គ្រូជួសជុលវត្ថុបុរាណ» ដែលមកពីប្រទេសចិន និងបានចាក់ឫសនៅក្នុងប្រទេសកម្ពុជា និងរួមគ្នាការពារ អភិរក្សបេតិកភណ្ឌវប្បធម៌ពិភពលោក។

សម្រាប់លោកបណ្ឌិត យង់​ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា ការរះឡើងរបស់ចិន ដោយសារតែនយោបាយារបស់ប្រទេសចិន ខ្លួនឯង, ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយ។ ប្រទេសចិនខ្លួនឯងមានន័យថា ការជ្រើសរើសវិធីសាស្ត្រនយោបាយ គោលនយោបាយមានភាពប្រាកងដនិយមតាមរបៀបចិន ដែលធ្វើឱ្យចិនមានការវិវត្តន៍ជាប្រចាំ ក្នុងទិដ្ឋភាពរឹងមាំ កសាងភាពធន់។

បើតាមលោក ចេន ឆុង (Chen Cong) អគ្គទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍរបស់ប្រទេសចិន មិនត្រឹមតែសម្រេចបាននូវកំណើនបរិមាណសមហេតុផលប៉ុណ្ណោះទ ថែមទាំងសម្រេចបាននូវការកែលម្អគុណភាពប្រកបដោយប្រសិទ្ធភាពផងដែរ។ ប្រទេសចិន និងកម្ពុជា ជាមិត្តដ៏រឹងមាំដែលជួយគ្នាទៅវិញ ទៅមក ជាដៃគូជិតស្និទ្ធដែលមានផលប្រយោជន៍ទៅវិញទៅមក និងជាបងប្អូន ដែលយល់ដឹងគ្នា និងយោគយល់គ្នា។ ប្រទេសចិន ជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងជាប្រភពនៃការវិនិយោគដ៏ធំបំផុត។

លោកបានបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនចិនឥកម្ពុជា ហើយវាក៏ជាឆ្នាំដំបូងក្នុងការអនុវត្តផែនការសកម្មភាពសម្រាប់ការកសាងសហគមន៍វាសនារួមចិនកម្ពុជា ក្នុងយុគសម័យថ្មី (២០២៤-២០២៨)។ ប្រទេសចិន មានឆន្ទៈរួមជាមួយប្រទេសកម្ពុជា ដើម្បីបន្តអនុវត្តការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន ហើយបន្តពង្រឹងអត្ថន័យនៃរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការ «ពេជ្រប្រាំមួយជ្រុង» ចិន-កម្ពុជា។ បញ្ចូលថាមពលថ្មីទៅក្នុងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី និងនាំមកនូវផលប យោជន៍កាន់តែច្រើនដល់ប្រទេស និងប្រជាជនទាំងពីរ៕