(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅក្រសួងអធិការកិច្ច។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកស្រី ព្រមទាំងលោក លោកស្រី ជាអតីតរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ៣ជំនាន់ទៀតដូចជា៖ លោកស្រីបណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ, លោក ឃុន ហាំង ទីប្រឹក្សារាជរដ្ឋាភិបាល, លោកបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាល និងភ្ញៀវកិត្តិយស មន្រ្តីរាជការ នៃក្រសួងអធិការកិច្ច ប្រមាណ ៣០០នាក់ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច៕