(ឧត្តរមានជ័យ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ ដែលមានបញ្ហាភ្នែក អាចទៅពិនិត្យព្យាបាលដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

យោងសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យឯកទេសភ្នែកនៃក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ នឹងធ្វើការពិនិត្យនិងព្យាបាលជំងឺភ្នែករួមទាំងបកបាយភ្នែក ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១១ដល់១៥ ខែមីនា ឆ្នាំ២០២៤ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ៖