(ភ្នំពេញ)៖​ នៅថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤នេះ​ លោក​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួងចូលរួមកិច្ចប្រជុំវិសាមញ្ញពេញអង្គនៃរដ្ឋសភា នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ក្នុងរបៀបវារៈ នៃកិច្ចប្រជុំនេះលោករដ្ឋមន្ត្រី ប៉េង​ ពោធិ៍នា​ បានដឹកនាំការការពារសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងកិច្ចប្រជុំវិសាមញ្ញពេញអង្គ នៃរដ្ឋសភា ដើម្បីស្នើសុំការអនុម័តពីរដ្ឋសភា៕