(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកស្រី អ៊ាត សោភា ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យដោយឡែកមួយទៀត តែងតាំង និងផ្ដល់ឋានៈជូនលោកស្រី អ៊ាត សោភា ជាទីប្រឹក្សាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឋានៈស្មើរដ្ឋមន្ដ្រី។

សូមជម្រាបថា លោកស្រី អ៊ាត សោភា ជាអតីតឯកអគ្គរាជទូតតំណាងអចិន្ដ្រៃយ៍ នៃប្រទេសកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ និងប្រចាំប្រទេសកាណាដា៕