(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣០ករណី ឃាត់ខ្លួនជនសង្ស័យ ៧១នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៥ករណី ឃាត់ខ្លួន២៧នាក់
* ⁠ករណីប្រេីប្រាស់១០ករណី ឃាត់ខ្លួន២៥នាក់
* ⁠ករណីជួញដូរ៤ករណី ឃាត់ខ្លួន១៨នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៤៣១ករណី ឃាត់ខ្លួន៣៣២២នាក់ (ស្រី២៨១នាក់)៕