(ភ្នំពេញ)៖ ក្រសួងកសិក​ម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី ស្ថានភាពនេសាទនៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។

ការរៀបចំសន្និសីទសារព័ត៌មាននេះ​ ក្នុងគោលបំណងដើម្បីពន្យល់បន្ថែម ជុំវិញការដាក់របាំងសាច់អួន និងលបនៅក្នុងបឹងទន្លេសាប នៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ បន្ទាប់ពីមានការបង្ហោះរូបភាព នៃការដាក់របាំងសាច់អួន និងលបដ៏ញឹក ហើយរងនូវការរិះគន់ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook៕