(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលជំនាញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើការបង្ហាញមុខជនសង្ស័យ ជាជនជាតិវៀតណាមចំនួន៤នាក់ និងគ្រឿងញៀនមួយចំនួនធំ ដែលសមត្ថកិច្ច បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតិ នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ។

សមត្ថកិច្ចនគរបាលជំនាញខេត្តស្វាយរៀង បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៣-២៦ ខែកុម្ភ: ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត្តិ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៤ ស្រី០១នាក់ (ជនជាតិវៀតណាម)
*១៖ ឈ្មោះ ដង អាន់តង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
*២៖ ឈ្មោះ ហ្វាម មិនថាំង ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
*៣៖ ឈ្មោះ ឡេ ឌឹកជី ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
*៤៖ ឈ្មោះ ហ្វាម ជូង៉ុក ភេទស្រី ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ចំពោះវត្ថុតាងនិងសម្ភារៈរួមមាន៖ ម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤៤ កញ្ចប់ ទម្ងន់ ៦៥,១៣ក្រាម ,ប្រភេទកេតាមីនចំនួន០៧កញ្ចប់ ទម្ងន់ ៤៤៩,៣៨ក្រាម ,ថ្នាំគ្រាប់ពណ៌ក្រហមប្រភេទMDMAចំនួន៣៤ គ្រាន់ទម្ងន់១៦,០២ ក្រាម ,ថ្នាំញៀនកញ្ចប់ពណ៌ក្រហមប្រភេទMDMAចំនួន១៤២ គ្រាប់ទម្ងន់ ២០,៤២ក្រាម ,ថ្នាំគ្រាប់ពណ៌លឿងប្រភេទMDMAចំនួន១៥៤ គ្រាប់ទម្ងន់ ៥០,៩៧ ក្រាម ,ថ្នាំញៀនកញ្ចប់ពណ៌ក្រហមសញ្ញាទំពាំងបាយជូរប្រភេទMDMAចំនួន០៥ កញ្ចប់ទម្ងន់ ៨១,២១ក្រាម ,អ៊ិចស្តាស៊ីគ្រាប់ទម្ងន់ ០,២៨ ,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២ គ្រឿង ,អាវុធខ្លី០៣ ដើម បង់០១ គ្រាប់ ២១គ្រាប់ ,ទូរស័ព្ទ ០៤ គ្រឿង, ម៉ូតូ៨គ្រឿងប្រាក់ដូល្លា ១៨៤០$ ,កាតធនាគារ ០៥ លិខិតឆ្លងដែន២ក្បាល អត្តសញ្ញាបណ័សញ្ជាតិវៀតណាម៧សន្លឹក ព្រមទាំងគ្រឿងអលង្ការ ឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕