(ភ្នំពេញ)៖ លោក សូ ម៉ារ៉ា ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ និងលោក សួន រិនឌី អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមូលដ្ឋានខណ្ឌដូនពេញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ជា ខេមា ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ចំនួន ៧៥០នាក់ ផងដែរ។

លោក សូ ម៉ារ៉ា ក៏បានផ្តាំផ្ញើរដល់អង្គបោះឆ្នោតទាំងអស់ ត្រូវថែទាំសុខភាព និងត្រៀមឯកសារសម្រាប់យកទៅបោះឆ្នោត និងបានអំពាវនាវឱ្យសមាជិក សមាជិកាទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីអនាគតកម្ពុជា។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ និងបិទបញ្ចប់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គឺបានប្រព្រឹត្តិទៅដោយរលូន ក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងនោះឡើយ៕