(ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់យានយន្ដល្មើសចំនួន ១០៤គ្រឿង ក្នុងនោះរថយន្តចំនួន ៥៤គ្រឿង និងម៉ូតូ ៥០គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

ជាលទ្ធផលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន ១០៤គ្រឿង (រថយន្ត ចំនួន ៥៤គ្រឿង និងម៉ូតូចំនួន ៥០គ្រឿង)៖

*ទី១៖ ល្មើសជាតិស្រវឹង ចំនួន៥៤គ្រឿង

+កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន២០គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន១១នាក់, អ្នកបើកបររថយន្ត ចំនួន០៩នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៤គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន២០នាក់, អ្នកបើកបររថយន្ត ចំនួន១៤នាក់

*ទី២៖ បទល្មើសផ្សេងៗ ចំនួន៥០គ្រឿង, អត់មួកសុវត្ថិភាព ចំនួន៤១នាក់, ម៉ូតូគ្មានផ្លាកលេខ ចំនួន០១គ្រឿង, រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៦គ្រឿង, រថយន្តផ្ទុកលេីសចំណុះ ចំនួន០២គ្រឿង

និងទី៣៖ វិធានការអប់រំ ចំនួន​២៨០នាក់

+​ អប់រំអ្នកបេីកបរមានអាល់កុលក្រោម​ ០.២៥ mg/L ចំនួន​១២៥នាក់, អ្នកបេីកបររថយន្ត​ ចំនួន៦២នាក់, អ្នកបេីកបរម៉ូតូ ចំនួន៦៣នាក់
+​ អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព​ ចំនួន១៥៥នាក់៕
+​អប់រំអ្នកបេីកបរមានអាល់កុលក្រោម​ ០.២៥ mg/L ចំនួន​ ៤២នាក់​, អ្នកបេីកបររថយន្ត​ ចំនួន១៤នាក់ និងអ្នកបេីកបរម៉ូតូ ចំនួន២៨នាក់
+​អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព​ ចំនួន៥២នាក់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»