(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Asad Yaqub តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅកម្ពុជា។

ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើវឌ្ឍនភាពការងារ និងតម្រូវការសម្រប​សម្រួល​នានាពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជំរុញពន្លឿនគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌល​ភស្ដុភារ​កម្មក្រុងព្រះសីហនុ និងគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ ដែលជាគម្រោងស្ថិត​ក្រោម​ផែនការ​មេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣៕