(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៥ករណី ឃាត់ខ្លួនជនសង្ស័យ ៥៥នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៤ករណី ឃាត់ខ្លួន២៤នាក់
* ⁠ករណីចាត់ចែងសម្រួល១ករណី ឃាត់ខ្លួន៣នាក់
* ⁠ករណីប្រេីប្រាស់៤ករណី ឃាត់ខ្លួន២០នាក់
* ⁠ករណីជួញដូរ៤ករណី ឃាត់ខ្លួន៦នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១២៦៧ករណី ឃាត់ខ្លួន២៩៨១នាក់ (ស្រី២៦២នាក់)៕