(ភ្នំពេញ)៖ គណៈកម្មាធិការលទ្ធកម្មអគ្គិសនីកម្ពុជា នឹងរៀបចំដាក់ឲ្យដេញថ្លៃជាសាធារណៈជាលើកទី២ ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជា ដើម្បីធ្វើការផ្គត់ផ្គង់ Spare Part ចំនួន ១១មុខ(កញ្ចប់លេខ១២) សម្រាប់ប្រើប្រាស់តាមបណ្តាអនុស្ថានីយអគ្គិសនី ជូនអង្គភាព អនុស្ថានីយនៃនាយកដ្ឋានបញ្ជូនអគ្គិសនី(ផែនការឆ្នាំ2023)។

នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន៖ អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពីថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។

កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤៖០០ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។ ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥៖០០ ថ្ងៃទី០៦ ខែ មីនា ឆ្នាំ២០២៤។ ក្រុមហ៊ុន/សហគ្រាស ដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយនូវឯកសារដេញថ្លៃ ដែលបានថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។ ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា៖