(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានសម្តែងក្តីសោមនស្សរីករាយជាអនេកប្បការ បន្ទាប់ពីទទួលបានសារលិខិតជូនពរថ្ងៃកំណើត ពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ក្នុងសារលិខិតគោរពជូនសម្តេចតេជោ, ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានគោរពថ្លែងអំណរគុណ និងកត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះសមានចិត្តដ៏កក់ក្តៅរបស់សម្តេចតេជោ ដែលសម្តេចតែងផ្តល់នូវការយកចិត្តទុកដាក់ និងកម្លាំងចិត្ត ក្នុងការបម្រើកិច្ចការរដ្ឋ ដោយបានរៀនសូត្រតាមគំរូមគ្គទេសក៍ប្រកបដោយគតិបណ្ឌិតដ៏រឹងមាំរបស់សម្តេចតេជោ។

ឯកឧត្តមកិត្តិនីតិកសោលបណ្ឌិត អ៉ឹម ឈុនលឹម សូមបួងសួងដល់គុណបុណ្យ​ព្រះ​រតន​ត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រទានពរជ័យ បវរសួស្តី សិរីមង្គលវិបុលសុខគ្រប់ប្រការជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅៗជាទីស្រឡាញ់ សូមសម្រេចបាននូវជោគជ័យត្រចះត្រចង់ថ្មីៗថែមទៀត ក្នុងការបំពេញបេសកកម្មដ៏ខ្ពង់ខ្ពស់ និងជាប្រវត្តិសាស្ត្រសម្រាប់ជាតិមាតុភូមិ និងសូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕