(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ ជ័យលាភីលេខ១ ទទួលបានថវិកា២០០លានរៀល។ នេះបើតាមអនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤នេះ។

ក្នុងវិស័យអប់រំ គឺកម្រិតបឋមសិក្សាដែលផ្តល់សេវាសាធារណៈគំរូមានចំនួន១០សាលា និងកម្រិតអនុវិទ្យាល័យមានដែលផ្តល់សេវាសាធារណៈគំរូចំនួន១០សាលា។ ចំណែកឯវិស័យសុខាភិបាលដែលផ្តល់សេវាសាធារណៈគំរូក៏មានចំនួន១០អង្គភាពផងដែរ៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី៖