(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ មានការបែកធ្លាយសំឡេងរបស់ លោក ចេប គឹមអ៊ាង បេក្ខភាព​ពេញសិទ្ធិ​លេខរៀងទី១​ នៃគណបក្សឆន្ទៈខ្មែរ​ ក្នុងកិច្ចប្រជុំ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លេីងទៀន​ ដោយបញ្ជាឱ្យដឹកអង្គបោះឆ្នោត​នៅរាជធានីភ្នំពេញទាំង១៥៤រូប របស់គណបក្សភ្លើងទៀន មកទីស្នាក់ការគណបក្ស ដើម្បីរៀនគូសសម្គាល់សន្លឹកឆ្នោត នៅថ្ងៃទី២៤ ខែកុម្ភៈ។

ក្នុងកិច្ចប្រជនេះ លោក ចេប គឹមអ៊ាង បានបែងចែកគណៈកម្មការចំពោះកិច្ច​ ដោយជ្រេីសយកមនុស្ស​ ០២នាក់​ ទទួលខុសត្រូវក្នុងខណ្ឌនីមួយៗ រួមមាន៖

១៖ ថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ វេលាម៉ោង៧៖០០នាទីព្រឹក​ ជួបជុំគ្នានៅទីស្នាក់ការកណ្តាលគណបក្ស​ (ចំពោះអង្គបោះឆ្នោតមានជំងឺត្រូវទៅដឹកជញ្ជូនដោយផ្ទាល់)​ រួចបន្ដដំណើរទៅសម្រាកកំសាន្ត ( ពុំបញ្ជាក់ទីតាំង ) រួចយប់ឡើងរៀបចំបន្ទប់ស្នាក់នៅជុំគ្នា​ ( ពុំបញ្ជាក់ទីតាំង ) ដើម្បីរៀនគូសសម្គាល់សន្លឹកឆ្នោត។

២៖ ថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ជូនដំណេីរអង្គបោះឆ្នោតទាំងអស់ទៅការិយាល័យបោះឆ្នោត​ ដោយប្រេីយានយន្ត​ (ឡានក្រុង)​ ។ ក្នុងនោះអង្គបោះឆ្នោតទាំងអស់​ ត្រូវប្រេីឯកសណ្ឋានសមាជិកក្រុមប្រឹក្សាក្នុងតំណែង​។ ដោយឡែក​ ភ្នាក់ការសង្កេតការណ៍ត្រូវទៅដល់ការិយាល័យបោះឆ្នោត​ នៅវេលាម៉ោង៦ព្រឹក​ ជាកំហិត៕

ខាងក្រោមនេះជាសំឡេងរបស់ លោក ចេប គឹមអ៊ាង៖