(កំពង់ធំ)៖ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សនិងប្រជាពលរដ្ឋ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្សបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ នារសៀលនេះថា ពួកគាត់មានការគាំទ្រយ៉ាងពេញទំហឹង និងប្តេជ្ញាចូលរួមប្រយុទ្ធប្រឆាំង និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដទៃទៀត កុំឲ្យមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន៕