(កោះកុង)៖​ នាយឧត្តមសេីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ នៅសៀលថ្ងៃពុធ ទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ បានចូលរួមបុណ្យគម្រប់១០០ថ្ងៃ ដេីម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប​ ថាំកេសន​ ពិធីបុណ្យនេះធ្វេីឡេីងនៅភូមិព្រែកស្វាយ​ សង្កាត់ស្ទឹងវែង​ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង។

សូមបញ្ជាក់ថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប​ ថាំកេសន​ ត្រូវជាម្តាយក្មេករបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង ២០ នាទីក្នុងជន្មាយុ ៩៩ឆ្នាំ ដោយរោគាពាធ។

មរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប​ ថាំកេសន​ ជាការបាត់បង់ដ៏ធំធេងនូវពុទ្ធសាសនិកមួយរូបពោរពេញដោយសេចក្ដីបរិសុទ្ធក្នុងព្រះធម្ម ដែលបានបរិច្ចាគនូវទ្រព្យ និងកម្លាំងកាយចិត្ត ប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត ក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា។ សូមវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប​ ថាំកេសន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕