(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៣ករណី ឃាត់ខ្លួនជនសង្ស័យ ៤១នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១១ករណី ឃាត់ខ្លួន២៥នាក់
* ករណីប្រើប្រាស់៤ករណី ឃាត់ខ្លួន៧នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន៣នាក់
* ⁠ករណីបេីកបរក្រោមឥទ្ធិពល៤ករណី ឃាត់៥នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១២៤៤ករណី ឃាត់ខ្លួន២៩២៨នាក់ (ស្រី២៦២នាក់)៕