(កោះកុង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់ប្រភេទ DBST ១ខ្សែ ប្រវែងប្រមាណ២០គីឡូម៉ែត្រ ទទឹងខ្នងលើប្រវែង៨ម៉ែត្រ ក្រាលកៅស៊ូ ប្រវែង៦ម៉ែត្រ និងមានចញ្ចើមផ្លូវសងខាងប្រវែង១ម៉ែត្រ មានសំណង់ស្ពានចំនួន៣កន្លែង លូប្រអប់ចំនួន៥កន្លែង លូមូលចំនួន២០កន្លែង តភ្ជាប់ពីភូមិបឹងព្រាវ ឃុំបឹងព្រាវ ទៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ជាលទ្ធផល ការងារសាងសង់សម្រេចបាន៤៥.៥១%ហើយ គ្រោងនឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

សូមជម្រាបថា គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលអនុវត្តក្នុងខេត្តគោលដៅចំនួន៥ គឺរួមមានខេត្តប៉ៃលិន កំពង់ឆ្នាំង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកោះកុង៕