(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិត​ឱសថប៉េប៉េអឹម និងក្រុមការងារ ចូលជួបសម្តែងការគួសម និងជូនអំណោយសប្បុរសធម៌ រួមមានថ្នាំប្រភេទសេរ៉ូ (ក្អកស្ងួត) , ក្រែមសម្រាប់លាបបំបាត់មុន, វីតាមីនចម្រុះ (គ្រាប់), ប្រភេទសេរ៉ូ (ក្ដៅខ្លួន - រលាកបំពង់ក), ថ្នាំគ្រាប់ ជួយឲ្យញ៉ាំបាយបាន, មួយប្រអប់ មានបួនមុខ: ថ្នាំក្អក-ផ្កាសាយ- ក្តៅខ្លួន និងរាក ជូនក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង រាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែង អំណរគុណចំពោះលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹម ដែលបានផ្តល់អំណោយជាឱសថដើម្បីចែកជូនដល់បងប្អូនមន្ត្រីនៃក្រសួងព័ត៌មាន និងមួយចំណែកសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទក្នុងមូលដ្ឋានខេត្តក្រចេះ។

សូមបញ្ជាក់ថា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវបានរាជរដ្ឋាភិបាលចាត់តាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ៕