(តាកែវ)៖ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះសាកសួរសុខទុក្ខលោកស្រី អឹម សឿង អាយុ៦០ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ដែលមានជីវភាពខ្វះខាតដោយមានការចូលរួមពីលោក លោកស្រីក្រុមការងារចុះមូលដ្ឋានឃុំ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ។

ក្នុងឱកាសចុះសាកសួរសុខទុក្ខនេះដែរ លោក ឈឹម ធី បានពាំនាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ ហើយបាននាំយកនូវថវិកាចំនួន ៣២ម៉ឺនរៀល។

ក្នុងឱកាសនោះ លោកអភិបាលរងស្រុកបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកនរណាម្នាក់ចោល ឲ្យឯកានោះទេ៕