(ភ្នំពេញ)៖ បណ្តាអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសត្រូវបានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជូននាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ ក្នុងឋានៈជា អភិសិរីបវរពុទ្ធសាសនូបការធរជោតិកា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាលោកជំទាវមួយរូប ដែលទ្រទ្រង់នូវគុណវឌ្ឍិដ៏ប្រសើរថ្លៃថ្លា ហើយបានបំពេញនូវហិតានុហិតប្រយោជន៍ដ៏ឧត្តម ក្នុងព្រះពុទ្ធសាសនា និងសង្គមជាតិ ដើម្បីសុខសន្តិភាពដល់សត្វលោក។

យើងខ្ញុំសូមឧទ្ទិសបួងសួង ដល់គុណបុណ្យបារមីព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយថែរក្សា លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ ប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ពិសេសសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាលិខិតរបស់បណ្តាអង្គការសង្គមស៊ីវិល៖