(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ ដើម្បីអនុវត្តកិច្ចការងារអភិរក្សនិងជួសជុសរួតបាកាណនៃប្រាសាទអង្គវត្ត មានរយៈពេល៣ឆ្នាំ។

កិច្ចចុះអនុស្សរណៈនេះធ្វើឡើងនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ក្រោមវត្តមានលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Choi Eung-Chon ប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌។

ក្រៅពីការជួសជុលរួតបាកាណនៃប្រាសាទអង្គរវត្ត ដែលមានសារៈសំខាន់ជាងគេរបស់ប្រទេសកម្ពុជាហើយនោះ កិច្ចសហប្រតិបត្តិការនេះក៏មានការបណ្តុះបណ្តាល និងការផ្លាស់ប្តូរនូវចំណេះដឹងទាក់ទងនិងបច្ចេកវិទ្យាថ្មីៗក្នុងការបង្ហាញទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិផងដែរ៕