(តាកែវ)៖ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះសាកសួរសុខទុក្ខលោកស្រី គង់ ចាន់រ៉ា រស់នៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ដែលទើបសម្រាលកូនរួច ដោយមានការចូលរួមពីលោក លោកស្រីក្រុមការងារចុះមូលដ្ឋានឃុំ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ។

ក្នុងឱកាសចុះសាកសួរសុខទុក្ខនេះដែរ លោក ឈឹម ធី បានពាំនាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ ហើយបាននាំយកនូវសម្ភារ មានទឹកបរិសុទ្ធ៣កេស ភេសជ្ជៈ ១កេស និងថវិកាចំនួន ៤០ម៉ឺនរៀល៕