(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ និងមន្ទីរអង្គភាពត្រូវចូលរួមផ្សាព្វផ្សាយឲ្យបានល្អ និងផុសផុលនូវសមទ្ធិផលផ្សេងៗ។ បើគ្មានការផ្សព្វផ្សាយទេ គឺតម្លៃស្មើនឹងសូន្យ អត់ន័យខ្លឹមសារអ្វីទាំងអស់។ ព្រោះថា វិស័យទេសចរណ៍សំខាន់ណាស់ សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចពលរដ្ឋ និងសេដ្ឋកិច្ចជាតិ សំដៅឲ្យវិស័យទេសចរណ៍មួយនេះ រីកចម្រើន មានឈ្មោះបោះសំឡេងនៅទូទាំងប្រទេស ក៏ដូចជាលើឆាកអន្តរជាតិផងដែ។

លោកអភិបាលខេត្ត បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាពលោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត នាថ្ងៃទី១៤ ខែកុម្ភៈ ២០២៤ អនុស្សាប្រជុំសាលាខេត្តកំពត។

លោក ម៉ៅ ធនិន បានលើកឡើងទៀតថា ភូមិសាស្ត្រខេត្តកំពត មានភាពល្អប្រសើរទាំងភូមិសាស្ត្រេរដ្ឋបាល ភូមិសាស្ត្រសន្តិសុខ និងភូមិសាស្ត្រនយោបាយ ធ្វើឲ្យខេត្តមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។

លោកថា ខេត្តកំពតមួយនេះ មានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ (ផ្នែកខាងលើមានភ្នំ កណ្តាលមានវាលទំនាន មានដៃព្រែក ខាងក្រោមមានតំបន់ឆ្នេរសមុទ្រ) ដែលធ្វើឲ្យមានភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ។
លោកអភិបាលខេត្ត បន្តថា ខេត្តកំពត ជាខេត្តគោលដៅទេសចរណ៍ដ៏ទាកទាញ ជាខេត្តតារារះទិសនារតី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ហើយរដ្ឋបាលខេត្តនឹងធ្វើការដង្ហែពាននេះ នៅថ្ងៃស្អែក៕