(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងនិយោជិត កម្មករអគ្គិសនីកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃទិវានៃក្តីស្រលាញ់ បាននាំយកថវិកាមូលនិធិសប្បុរសធម៌ ដែលទទួលបានពីការបរិច្ចាគរបស់និយោជិតកម្មករ និងថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាទាំងអស់ សរុបចំនួន ២២០,០០០,០០០ រៀល ឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយគាំទ្រព្យាបាល សុខុមាលភាពរបស់កុមារកម្ពុជា។

មូលនិធិសប្បុរសធម៌នេះ ទទួលបានជារៀងរាល់ឆ្នាំក្រោមការផ្តួចផ្តើមរបស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាំងពីលោកនៅជាអគ្គនាយកអគ្គិសនីកម្ពុជាកន្លងមក ចាប់ផ្តើមពីឆ្នាំ២០១៥។

បន្ថែមពីថវិកាសប្បុរសធម៌នេះដែរ អគ្គិសនីកម្ពុជាបានចូលរួមវិភាគទានឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈរាជរដ្ឋាភិបាលកម្ពុជាជារៀងរាល់ឆ្នាំផងដែរ៕