(កំពង់ស្ពឺ)៖ ដោយមានការណែនាំពីលោក ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ លោក អ៊ុង រដ្ឋា បាននាំយកអំណោយសង្រ្គោះបឋម ទៅជួយដល់ជនរងគ្រោះដោយសារអគ្គិភ័យ ដែលអំណោយរួមមាន៖ អង្ករចំនួន២បាវ ទម្ងន់ស្មើនឹង៥០គីឡូក្រាម, ទឹកត្រីចំនួន និងទឹកស៉ីអ៉ីវចំនួន២យួរ ក្នុងមួយមុខ, មីចំនួន៥កេស, តង់ធំចំនួន១ ព្រមទាំងថវិកា១លានរៀល។

ជាមួយគ្នានោះ លោក អ៊ុង រដ្ឋា បាននាំនូវការសាកសួរសុខទុក្ខពីលោក ហ៊ុន ម៉ានី និងការចូលរួមសោកស្តាយចំពោះការបាត់បង់ ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា គ្រោះអគ្គីភ័យនេះបានកើតឡើងនៅយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្ទះ១ខ្នងស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដែលមានម្ចាស់ឈ្មោះ នូ វែង អាយុ៧២ឆ្នាំ ជានិវត្តន៍ជន៕