(កណ្ដាល)៖ លោក ជួប សោភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្ដាល បានឱ្យដឹងថា ខេត្ត​កណ្ដាលរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន គិត​ចាប់ពី​ថ្ងៃ​ទី៩ រហូត​ដល់​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ២០២៤ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​ទេសចរអន្តរជាតិប្រមាណ ​៧១២៧៣នាក់ កើនឡើង ៨.៣៦% ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ មាចំនួនតែ ៦៧,០៣០នាក់។

លោកប្រធានមន្ទីរបន្តថា ភ្ញៀវទេសចរសរុបចំនួន​ ៧១២៧៣នាក់ មានទេសចរជាតិចំនួន ៧០៨៣០នាក់ អត្រាកើនឡើង ៥២.៩២% និងភ្ញៀវទេសចរបរទេស៤៤៣នាក់ អត្រាថយចុះ៤១.០១% បើធៀបនឹងឆ្នាំ២០២៣។

ប្រធានមន្ទីរទេសចរណ៍រូបនេះ បានប្ដេជ្ញាថា នឹងបន្តការងាររៀបចំទីតាំងទេសចរណ៍នានានៅខេត្តកណ្ដាលឲ្យកាន់តែល្អប្រសើរឡើងពីមួយកម្រិត ទីមួយកម្រិត និងអប់រំណែនាំអាជីវករឲ្យមានសមត្ថភាពក្នុងការទទួលភ្ញៀវ ពិសេសផងនោះ គឺផ្ដោតទៅលើបរិស្ថានស្អាត បន្ទប់ទឹកស្អាត អាហារឆ្ងាញ់ សេវាល្អ ដើម្បីទាក់ទាញភ្ញៀវមកលេងកម្សាន្តឲ្យកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ៕