(ភ្នំពេញ)៖ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលរីកចម្រើនលឿនក្នុងពិភពលោក ហើយនាពេលថ្មីៗនេះ កម្ពុជាបានដាក់ចេញនូវ «គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅ កម្ពុជា» គោលការណ៍នេះ អាចជាឯកសារសំខាន់ជាមូលដ្ឋានក្នុងបទបញ្ញត្តិថ្មី ដែលរំពឹងថានឹងដាក់ចេញឱ្យ អនុវត្តនៅដើមឆ្នាំ ២០២៤ខាងមុខ។

អ្នកជំនាញជឿថា បញ្ញត្តិថ្មីនេះអាចនឹងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យទេសចរណ៍ ដោយជំរុញការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពក្នុងការប្រើប្រាស់ថាមពលស្អាត និងជំរុញការអភិវឌ្ឍ បៃតងនៅកម្ពុជា។

នៅក្នុងសប្តាហ៍ថាមពលស្អាត (https://cleanenergycambodia.org/cleanenergyweek) សហព័ន្ធទេសចរណ៍កម្ពុជា (https://cleanenergycambodia.org/cleanenergyweek) (CTF) និងអង្គការ WWF កម្ពុជា បានបង្ហាញនូវការយល់ឃើញរបស់ខ្លួនចំពោះបទបញ្ញត្តិថ្មីស្តីពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយកត់ សំគាល់អំពីគុណប្រយោជន៍របស់ថាមពលស្អាតនេះក្នុងវិស័យទេសចរណ៍។ ការយល់ឃើញនេះ លើកឡើង ស្របនឹងការផ្សាយរបស់ក្រសួងទេសចរណ៍នាពេលថ្មីៗ ដែលថាចំនួនភ្ញៀវទេសចរអន្តរជាតិបានមកទស្សនា ប្រទេសកម្ពុជា កើនចំនួនប្រមាណជិតបីដងក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដែលបង្ហាញថាចំនួនអ្នកទេសចរកើនឡើងវិញក្រោយពេលមានវិបត្តិនៃជំងឺឆ្លង។

លោក ផេង វណ្ណា មន្រ្តីគ្រប់គ្រងកម្មវិធីថាមពលនៃអង្គការ WWF បានថ្លែងថា៖ «វិស័យទេសចរណ៍ រួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវិស័យមួយនេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលជំងឺឆ្លងរាតត្បាត។ ការងើបឡើងវិញនៃវិស័យទេសចរណ៍ តាមរយៈកំណើននៃចំនួនអ្នកទេសចរ គឺបង្ហាញពីឱកាសពិសេសមួយក្នុងការពង្រឹងការអភិវឌ្ឍបៃតងរយៈពេលវែង ជំរុញការប្រើប្រាស់ថាមពលស្អាត នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងឧស្សាហកម្មគ្មានផ្សែងមួយនេះ ដើម្បីលើកកម្ពស់និរន្តរភាពសេដ្ឋកិច្ចរួមចំណែកឆ្ពោះទៅរកភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស»

លោកបន្តថា៖ «បទបញ្ញត្តិថ្មី ដែលរំពឹងថានឹងដាក់ចេញនាពេលខាងមុខនេះ អាចបង្កើតផ្លូវច្បាស់លាស់មួយជំរុញកាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលនឹងអាចកាត់បន្ថយថ្លៃអគ្គិសនី ពង្រឹងស្ថេរភាពការផ្គត់ផ្គង់ថាមពលស្អាត និងកាត់បន្ថយការបញ្ចេញកាបូនផង»។

អ្នកជំនាញនៅ CTF និង អង្គការWWF ជឿជាក់ថាបទបញ្ញត្តិថ្មី អាចនឹងធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ ថាមពលស្អាតក្នុងស្រុក និងលើកទឹកចិត្តដល់តួអង្គផ្នែកសេដ្ឋកិច្ចសំខាន់ៗក្នុងការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះ អាទិត្យនៅលើដំបូល ដោយផ្តល់នូវភាពច្បាស់លាស់ និងអព្យាក្រឹតតំលៃដែល អាចបំពេញបន្ថែមលើបទបញ្ញត្តិ កំណត់បច្ចុប្បន្ន។

ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល មិនថាខ្នាតតូចឬមធ្យមនោះទេ អាចរួមចំណែកដល់ការផ្គត់ផ្គង់ អគ្គិសនី ក្នុងតំលៃធូរថ្លៃជាងមុននិងអាចផ្តល់ថាមពលបំពេញតំរូវការខ្ពស់ក្នុងរដូវក្តៅ។ នារដូវក្តៅ ការផលិតថាមពល ពីវារី អគ្គិសនីនៅមានកម្រិត ខណៈការទាញយកអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យមានសក្តានុពលខ្ពស់។ ថាមពល ពន្លឺព្រះអាទិ្យក៏ផលិតថាមពលអតិបរមានៅពេលថ្ងៃជា ពេលដែល តម្រូវការ ប្រើ ប្រាស់អគ្គិសនីខ្ពស់បំផុត។ ការពង្រឹងបទបញ្ញត្តិថ្មីនេះទៀតសោត អាចផ្តល់នូវភាពប្រាកដប្រជា និងកាន់តែច្បាស់លាស់ជាងមុនសម្រាប់ អ្នកវិនិយោគក្នុងបច្ចេកវិទ្យាថ្មី។

នៅកម្ពុជា ទោះជាការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យខ្នាតធំ(សួនសូឡា)ទាក់ទាញការវិនិយោគច្រើនយ៉ាងណា ក៏កម្ពុជានៅមិនទាន់ទាញប្រយោជន៍ជាអតិបរមាពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យអស់ លទ្ធភាពនៅឡើយទេ។ ក្រសួងរ៉ែ និងថាមពលបានប៉ាន់ប្រមាណថា លទ្ធភាពក្នុងការទាញយកថាមពល ពន្លឺព្រះអាទិត្យនៅកម្ពុជាអាច នឹងមានប្រមាណ ៣ពាន់មេកាវ៉ាត់ ឬស្មើនឹងជិត៣០% នៃការផ្គត់ផ្គង់ ថាមពលក្នុងស្រុកសរុបនាឆ្នាំ ២០៤០។ នាពេលបច្ចុប្បន្ននេះ កម្ពុជាទើបតែទាញយកថាមពលអគ្គិសនី ជាង ៤០០មេកាវ៉ាត់ប៉ុណ្ណោះពីពីថាមពលពន្លឺព្រះអាទិត្យ។ ខណៈដែលប្រព័ន្ធថាមពលព្រះអាទិត្យលើ ដំបូលភាគច្រើនត្រូវបានដំឡើងដោយអ្នកប្រើប្រាស់ ដូចជារោងចក្រកាត់ដេរ លំនៅដ្ឋាន និងគ្រឹះស្ថាននានា។ នៅមានចន្លោះបំពេញបន្ថែមទៀត ដែលអាចឱ្យកម្ពុជា ទាញយកអត្ថប្រយោជន៍ពីថាមពលពន្លឺព្រះអាទិត្យឱ្យបានពេញលេញ ជាពិសេសការទាញថាមពលពន្លឺ ព្រះអាទិត្យលើដំបូល។

កំណើននៃប្រជាប្រិយភាពវិស័យទេសចរណ៍ធម្មជាតិ ក៏ជាសូចនាករមួយជម្រុញវិស័យទេសចរណ៍កម្ពុជា ឱ្យគិតគូអនុវត្តបទបញ្ញត្តិប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលឱ្យបានពេញលេញផង។ តួយ៉ាងក្នុងឆ្នាំ២០១៩ ទេសចរណ៍ធម្មជាតិទាក់ទាញភ្ញៀវប្រមាណ ១៦ភាគរយ នៃចំនួនភ្ញៀវទេសចរ សរុបនៅកម្ពុជា ស្ថិតិទេសចរណ៍ប្រកបដោយនិរន្តរភាពឆ្នាំ២០២៣ ក៏បានបង្ហាញពីរបត់នៃការកើនឡើងនូវតម្រូវការទេសចរណ៍ បែបនិរន្តរភាព។ ស្ថិតិនោះបង្ហាញថា ៧៨% នៃអ្នកទេសចរពិភពលោក ស្វែងរកកន្លែងស្នាក់នៅដែលមេត្រីដល់បរិស្ថានរាប់បញ្ចូលទាំងការប្រើថាមពលស្អាត។

អ្នកជំនាញមកពីស្ថាប័នទាំងពីរក៏បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាព តាមរយៈប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យលើដំបូលអាចនឹងបង្កើនប្រាក់ចំណូលសម្រាប់តំបន់ទេសចរណ៍ធម្មជាតិតាមសហគមន៍នៅទូទាំងប្រទេសដោយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពស្របពេលដែលរួមចំណែកដល់ ការអភិរក្សធនធានធម្មជាតិផង។

លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា៖ «បទបញ្ញត្តិដែលរំពឹង ថានឹងដាក់ចេញពេលខាងមុខនេះ គឺជាសញ្ញាណច្បាស់លាស់នៃការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះ អព្យាក្រឹតភាពកាបូន និងចូលរួមបំផុសគំនិតអភិវឌ្ឍនិរន្តរភាពក្នុងតំបន់ដោយផ្អែកលើយន្តការលើកទឹកចិត្តការប្រើប្រាស់ថាមពលស្អាត។ យ៉ាងណាទំនួលខុសត្រូវក្នុងការផ្លាស់ប្តូរ លើសពីចំណារក្នុងក្រដាសមកជាការអនុវត្តជាក់ស្តែង គឺស្ថិតនៅលើបុគ្គលម្នាក់ៗ និងតាមវិស័យរៀងៗខ្លួន។ វិស័យទេសចរណ៍មានសក្តានុពលក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំនៅក្នុងការផ្លាស់ប្តូរនេះ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី មិនថាសណ្ឋការ ឬរីសតធំៗ និងផ្ទះស្នាក់អេកូទេសចរណ៍ដែលដឹកនាំដោយសហគមន៍នោះឡើយ»

CTF និង អង្គការ WWF គឺជាដៃគូនៅក្នុងកម្មវិធី «ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកប ដោយភាតរបរិស្ថាន និងបរិយាបន្ន» ដែលជាគម្រោងរយៈពេល៣ឆ្នាំ។ គម្រោងនេះមានគោលដៅ សម្រួលដល់ វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការអនុវត្តជម្រើសប្រព័ន្ធអគ្គិសនី ដើរដោយថាមពល ពន្លឺព្រះអាទិត្យ សម្រាប់ការប្រើប្រាស់ក្នុងសណ្ឋាគារ រមណីយដ្ឋានធម្មជាតិ និងទីតាំងសហគមន៍អេគូទេសចរណ៍។

សកម្មភាព នៃគម្រោងនេះរាប់ចាប់ពីវគ្គ (https://www.phnompenhpost.com/national/solar-technology-course-lights-way-towards-climate-change-targets)បណ្តុះបណ្តាលផ្នែកថាមពលពន្លឺព្រះអាទិត្យ (https://www.phnompenhpost.com/national/solar-technology-course-lights-way-towards-climate-change-targets)ដល់ (https://www.phnompenhpost.com/national/solar-technology-course-lights-way-towards-climate-change-targets) ការគាំទ្រតំបន់ទេសចរណ៍ធម្មជាតិ ក្នុងការដំឡើងប្រព័ន្ធព្រះអាទិត្យនៅលើដំបូលដោ (https://www.phnompenhpost.com/national/stung-treng-eco-community-goes-solar)យសង្ឃឹម (https://www.phnompenhpost.com/national/stung-treng-eco-community-goes-solar) ថានឹងជំរុញការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព៕